អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “របៀបដោះស្រាយភាពតានតឹងចិត្តរបស់កុមារ”

ទំព័រដើម / អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “របៀបដោះស្រាយភាពតានតឹងចិត្តរបស់កុមារ”

អត្ថបទដកស្រង់ដោយ : ទី មុនីរក្ស
#MJQE #AmericanInterconSchool

កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅពេលដែលពួកគាត់មានភាពតានតឹងចិត្ត។ ទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំគួរជួយកូន ឬកុមារដោយប្រើប្រាស់វិធីទាំងឡាយណាដែលមានអត្ថប្រយោជន៍ចំពោះពួកគេ។ ថ្ងៃនេះខ្ញុំសូមចែករំលែករបៀបដោះស្រាយភាពតានតឹងចិត្តរបស់កុមារមួយចំនួនមានដូចជា៖ 

១. កុមារដែលមានអាយុចន្លោះពី០ឆ្នាំ ដល់ ១២ឆ្នាំ
•  ឱបកូនដោយបង្ហាញថា លោកអ្នកស្រឡាញ់ និងបារម្ភពីពួកគេ។
•  ផ្ដល់តុក្ដតា ឬរបស់លេងណាដែលពួកគេចូលចិត្ត ដើម្បីជួយឱ្យមានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាព។
•  ផ្លុំ និងបន្ធូរប៉ោងប៉ោងចំពោះកូនតូចៗ ហើយចំពោះកូន ឬកុមារអាយុធំអាចឱ្យពួកគាត់ដកដង្ហើមវែងៗ។
•  ចំណាយពេលនៅក្បែរ ឬលេងជាមួយកូន។
•  លេងល្បែងណាដែលអាចឱ្យកូនបញ្ចេញអារម្មណ៍ដូចជា គូរគំនូរ ផាត់ពណ៌ តុក្កតា ហើយលើកទឹកចិត្តកូននិយាយពីអារម្មណ៍នោះ។
•  និទានរឿងឱ្យកូន ឬកុមារស្ដាប់ ដែលរឿងនោះគឺអាចប្រហាក់ប្រហែលទៅនឹងរឿងរបស់កូន ហើយពិភាក្សាជាមួយកូនពីតួអង្គក្នុងសាច់រឿងនោះ។
•  ប្រាប់កូនឱ្យច្បាស់ថា អ្វីៗដែលកើតមានឡើងមិនមែនជាកំហុសរបស់ពួកគេទេ។ កូន ឬកុមារមួយចំនួនតែងតែបន្ទោសខ្លួនឯង ហើយអាចគិតថាជម្លោះឪពុកម្ដាយ គឺអាចមកពីកំហុសខ្លួនគេ។
•  ក្នុងនាមជាឪពុកម្ដាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំ ត្រូវថែរក្សាខ្លួនឯង ហើយត្រូវធ្វើចិត្តឱ្យស្ងប់ក្នុងការប្រឈមជាមួយស្ថានភាពតានតឹងចិត្ត ឬកំហឹងរបស់កូន។

២. កុមារដែលមានអាយុចន្លោះពី១៣ឆ្នាំ ដល់ ១៨ឆ្នាំ
•  កាត់បន្ថយសកម្មភាពមួយចំនួនដែលកូនកំពុងធ្វើ ប្រសិនជាអាចធ្វើបាន។
•  ទទួលស្គាល់អារម្មណ៍ដែលកូនមាន ហើយពន្យល់កូនឱ្យយល់ពីស្ថានភាពតានតឹងចិត្តនោះ។
•  ស្ដាប់កូននិយាយដោយវិនិច្ឆ័យ ហើយជួយពួកគេឱ្យនិយាយពីបញ្ហាដែលនាំឱ្យមានភាពតានតឹងចិត្ត។
•  ឱ្យកូនយំ ឬស្រែកនៅកន្លែងដែលមានសុវត្ថិភាព ឬក្នុងបន្ទប់ ប្រសិនបើពួកគេចង់ធ្វើ។
•  បង្រៀនកូនឱ្យចេះដោះស្រាយភាពតានតឹងចិត្តបែបវិជ្ជមានដោយជ្រើសរើសនូវ សកម្មភាពដូចជា លេងកីឡា ដាំផ្កា ងូតទឹក ស្ដាប់ចម្រៀង។ល។
•  ជានិច្ចជាកាលធ្វើជាគំរូដល់កូន ក្នុងការដោះស្រាយជាមួយភាពតានតឹងចិត្ត។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣