ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សវគ្គជម្រុះ

ទំព័រដើម / ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សវគ្គជម្រុះ

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សវគ្គជម្រុះ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ និងភាសាអង់គ្លេសដើម្បីស្វែងរកក្រុមដែលពូកែជាងគេយកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ​​​។ កម្មវិធី​នេះ​​ធ្វើឡើងដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ឧស្សាហ៍​​ព្យាយាម ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងកាន់​តែ​ពូកែ​ជាង​មុន​ និង​បង្កើន​ចំណេះ​ដឹង​​កាន់​តែ​ទូលំ​​ទូលាយ។ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញក្រុមដែល​មាន​សមត្ថភាព​ខ្ពស់យកទៅធ្វើការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សាខាសែនសុខ។

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤