អនុវិទ្យាល័យ

ទំព័រដើម / អនុវិទ្យាល័យ

អនុវិទ្យាល័យ

ការលូតលាស់​របស់​ប្អូន​ៗថ្នាក់​អនុវិទ្យាល័យ​ គឺជា​ដំណាក់កាល​មួយ​សំខាន់​សម្រាប់​ត្រៀម​ឱ្យ​ប្អូន​ឈាន​ទៅ​យុវវ័យ​ប្រកបដោយ​ចំណេះ​ជំនាញ​ និង​ក្រមសីលធម៌​ល្អ​ក្នុង​ការរស់នៅ​ក្នុង​សង្គម​ដោយ​ភាពត្រជាក់​ត្រជំ​។

ដើម្បី​អភិ​វឌ្ឍ​ប្អូន​ៗក្នុង​យុវភាព​នេះ​ សាលា​មាន​យុទ្ធវិធី​ និង​សិល្បៈ​នៃ​ការអប់រំ​ដូចតទៅ​៖

  • សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ពង្រីក​នូវ​សក្តានុភាព​ និង​មាន​កិត្តិសព្ទ​របស់​ខ្លួន​ពាសពេញ​ផ្ទៃ​ប្រទេស​ តាមកម្ម​វិធី​សិក្សា​បែប​ខ្មែរ​-អាមេរិកាំង​ ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
  • ទទួលស្គាល់​ជា​ថ្នាក់​ជាតិ​ និង​គ្រប់​មជ្ឈដ្ឋាន​អ្នក​សិក្សា​អំពី​គុណភាព​ វិន័យ​ និង​សេវាកម្ម​អប់រំ​ ចំណេះ​ទូទៅ​។
  • បំពេញ​នូវ​តម្រូវ​ការ​ចំា​បាច់​ជូន​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ ទាំង​ផ្នែក​កាយសម្បទា​ សតិបញ្ញា​ ស្មារតី​ ការ​គិត​ សីលធម៌​ និង​តម្រូវការ​ផ្នែក​សុខភាព​របស់​សិស្ស​។
  • សាលារៀន​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​ពិសេស​រួមមាន​ ការអនុវត្ត​ពិសោធ​ ទស្សនកិច្ច​សិក្សា​ និង​ការស្រាវជ្រាវ​តាមរយៈ​ឯកសារ​ដ៏​សម្បូរ​បែប​គ្រប់​កម្រិត​ និង​គ្រប់​ជំនាញ​ក្នុង​បណ្ណាល័យ​ និង​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​។
  • សិស្ស​ទទួល​បាន​នូវ​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ចំណេះដឹង​ទូទៅ​ ភាសាអង់គ្លេស​ ជំនាញ​កុំព្យូទ័រ​ និង​គុណធម៌​។
  • អប់រំ​ឱ្យ​ក្លាយជា​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ​ស្រប​ទៅតាម​ចតុស្តម្ភ​អប់រំ​ គឺ​អប់រំ​ឱ្យ​មានចំណេះ​ដឹង​ ចំណេះធ្វើ​ សីលធម៌​ល្អ​ និង​ឱ្យ​ចេះ​រួមរស់​នៅជា​មួយ​គ្នា​ប្រកបដោយ​សុខដុមរមនា​។

សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍

  • ពេលព្រឹក (7:00 am - 11:00 am )
  • ពេលរសៀល (13:00 pm - 17:00 pm)

សិក្សាលើមុខវិជ្ជា៖

bookmark

ភាសាខ្មែរ

ecg_heart

គីមីវិទ្យា

signpost

ភូមិវិទ្យា

school

សីលធម៌-ពលរដ្ឋវិជ្ជា

calculate

គណិតវិទ្យា

sell

ជីវវិទ្យា

temple_buddhist

ប្រវត្តិវិទ្យា

translate

ភាសាអង់គ្លេស

science

រូបវិទ្យា

public

ផែនដីវិទ្យា

filter_alt

ពិសោធន៍

កម្មវិធីជម្រើសដូចជា៖

+ កម្មវិធីជម្រើស៖ កីឡា

១. អប់រំកាយ

២. បាល់ទាត់

៣. បាល់បោះ

៤. វាយកូនបាល់

៥. បាល់ទះ

៦. ការ៉ាតេ-ដូ

៧. ហែលទឹក

៨. វាយកូនឃ្លីលើតុ

+ កម្មវិធីជម្រើស៖ ជំនាញបំណិនជីវិត

computer

កុំព្យូទ័រ

music_note

តន្ត្រី

emoji_people

របាំ

លោក តាំង វិបុល

ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិទុតិយភូមិ និងបឋមភូមិ

អានបន្ត →

ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២