ការធ្វើបទបង្ហាញស្ដីពីការសិក្សានៅបរទេស SOGO ថ្នាក់ទី៧ ដល់ទី១២

ទំព័រដើម / ការធ្វើបទបង្ហាញស្ដីពីការសិក្សានៅបរទេស SOGO ថ្នាក់ទី៧ ដល់ទី១២

កាលពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង​ បានសហការ ជាមួយ SOGOធ្វើបទបង្ហាញជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាចោមចៅ។ SOGO បានណែនាំខ្លួនពីការ ផ្តល់នូវសេវាកម្មអប់រំជាកញ្ចប់ក្នុងការទៅសិក្សានៅក្រៅប្រទេសដែលមានលក្ខណៈទូលំទូលាយ សមស្របទៅតាមតម្រូវការរបស់សិស្សានុសិស្ស។ បន្ថែមពីលើនេះ SOGO ក៏បានជួយសិស្សានុសិស្សក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា និងស្ថាប័នសិក្សាដែលល្អសម្រាប់សិស្សានុសិស្ស ក៏ដូចជារៀបចំ និងផ្ដល់ជំនួយដល់សិស្សលើគ្រប់ដំណើរការសិក្សាទាំងមូល។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

https://web.facebook.com/media/set/?vanity=ais.mjqeducation&set=a.388642476825701

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣