កាលពីថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្ត ម៉េងលី ជេ. គួច លើកទី១០ វគ្គផ្តាច់ព្រ័ត្រ ដែលកម្មវិធីធ្វើនៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប មេរិកាំង ហើយគ្រប់សាខាដែលបានជ្រើសរើសបេក្ខជនដែលជាសិស្សពូកែប្រចាំសាខារៀងៗខ្លួនដើម្បីចូលរួមការប្រកួតនេះ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ សិស្សឈ្មោះ វុទ្ធី រស្មី សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ជាមា្ចស់ជ័យលាភីលេខ១ សិស្សឈ្មោះ ចៅ យិញហ្វុង ជាមា្ចស់ជ័យលាភីលេខ២ មកពីសាខាទួលគោក និងសិស្សឈ្មោះ ចេង ហ៊ុយឡេង ជាមា្ចស់ជ័យលាភីលេខ៣ មកពីសាខាទួលគោក ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ នេះជាលើកទី១០ហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្ត ម៉េងលី ជេ. គួចនេះ ដែលការប្រកួតនេះធ្វើឡើងសម្រាប់ប្អូនសិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២។
រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភី – លេខ១ ៖ ពានរង្វាន់មេដាយមាសមួយ អាហាររូបករណ៍សិក្សា១០០% បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ – លេខ២ ៖ ពានរង្វាន់មេដាយប្រាក់មួយ អាហាររូបករណ៍សិក្សា៧៥% បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ – លេខ៣ ៖ ពានរង្វាន់មេដាយសំរឹទ្ធិមួយ អាហាររូបករណ៍សិក្សា៥០% បណ្ណសរសើរ និងវត្ថុផងដែរ។
កម្មវិធីនេះធ្វើឡើងដើម្បីជំរុញឱ្យសិស្សានុសិស្សឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងកាន់តែពូកែជាងមុនលើមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា និងបង្កើនចំណេះដឹងលើភូមិសាស្រ្តជាតិកាន់តែទូលំទូលាយ ជាពិសេសគឺជំរុញលើកស្ទួយវិស័យទេសចរណ៍ ដែលកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី១០ វគ្គផ្ដាច់ព្រ័ត្រ
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤