ការិយាល័យកិច្ចការសិស្ស

ទំព័រដើម / ការិយាល័យកិច្ចការសិស្ស

ការិយាល័យកិច្ចការសិស្ស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ក្នុងគោលបំណងចូលរួមអនុវត្តនូវ​ទស្សនវិស័យ​របស់ស្ថាប័ន ក្នុងទិសដៅពង្រឹងទៅលើគុណភាព វិន័យ និងសេវាកម្ម។

ការិយាល័យកិច្ចការសិស្សបានផ្ដល់នូវសេវាកម្មជូនអតិថិជន និងសិស្សានុសិស្សមានដូចខាងក្រោម៖

  • សិស្សានុសិស្ស សុំច្បាប់ឈប់សម្រាក សុំប្ដូរវេនសិក្សា សុំលិខិតអនុញ្ញាតមករៀនយឺតពេល និងសុំចេញពីរៀនមុនម៉ោង។
  • ជាបណ្ដុំព័ត៌មានសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល។
  • ទទួលចុះឈ្មោះសិស្សានុសិស្សដែលចូលរួមក្នុង​ព្រឹត្តិការណ៍ផ្សេងៗរបស់សាលា។
  • ដោះស្រាយ និងសម្របសម្រួល​នៅពេលដែល​អតិថិជន ឬសិស្សានុសិស្សមានបញ្ហា។
  • ធ្វើការសង្គ្រោះបឋមចំពោះសិស្សានុសិស្ស និងបុគ្គលិក នៅពេលមានការឈឺស្កាត់។
  • ទទួល និងផ្ដល់ជូនវិញនូវសម្ភារដែលរើសបាន។