ប្រវត្តិជោគជ័យ

ទំព័រដើម / ប្រវត្តិជោគជ័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។

សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ១៩១០ អយក. ប្រក. ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦។

សិស្សថ្នាក់ទី៩ ចំនួន១៩នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០% នៅមណ្ឌល ប្រឡងវិទ្យាល័យទួលស្វាយព្រៃ។

ថ្ងៃទី២៥-២៧ មេសា ២០០៧

សិស្សានុសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតាំងពិព័រណ៍អំពីស្នាដៃសិស្សនៅវិទ្យាល័យបាក់ទូក។

ថ្ងៃទី០៩ កក្កដា ២០០៧

សិស្សថ្នាក់ទី៩ ចំនួន៨៤នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០% ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសាលារដ្ឋ និងសាលាឯកជនទូទាំងរាជធានីភ្នំពេញ។

ថ្ងៃទី០៦ សីហា ២០០៧

សិស្សថ្នាក់ទី១២ ចំនួន១៨នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០%។

យុវសិស្សថ្នាក់ទី៩ ឈ្មោះ លឹម លីដា ភេទស្រី បានប្រឡងជាប់ជាសិស្សពូកែ ផ្នែកគណិតវិទ្យា ចំណាត់ថ្នាក់លេខ៨ ប្រចាំរាជធានីភ្នំពេញ។

យុវសិស្សថ្នាក់ទី៩ ឈ្មោះ លឹម លីដា ភេទស្រី បានទៅចូលរួមប្រឡងសិស្សពូកែគណិតវិទ្យា ទូទាំងប្រទេស នៅខេត្តសៀមរាប។

ថ្ងៃទី០៤ សីហា ២០០៨

សិស្សថ្នាក់ទី១២ ចំនួន៨៤នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន៨៣នាក់ ស្មើនឹង៩៩%។

ថ្ងៃ១៩ កញ្ញា ២០០៨

សិស្សថ្នាក់ទី៩ ចំនួន២៥០នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន២៣៧នាក់ ស្មើនឹង៩៤%។

ថ្ងៃទី០៩ កុម្ភៈ ២០០៩

សិស្សថ្នាក់ទី១២ ចំនួន៣២នាក់ បានទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន និងអ្នកអាណាព្យាបាលអំពីការរៀបចំកម្មវិធីលក់ផលិតផលសប្បុរសធម៌ ដើម្បីស្វែងរកថវិកាជួយដល់ជនខ្វះខាត។

ថ្ងៃទី១៣ កុម្ភៈ ២០០៩

យុវសិស្សថ្នាក់ទី៩ ឈ្មោះ ឡា សុឫទ្ធី ប្រឡងជាប់ជាសិស្សពូកែផ្នែកគណិតវិទ្យាចំណាត់ថ្នាក់លេខ៥ ប្រចាំរាជធានីភ្នំពេញ។

ថ្ងៃទី១៨ មីនា ២០០៩

សិស្សថ្នាក់ទី១១ យុវសិស្សឈ្មោះ លី រដ្ឋា ភេទប្រុស បានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ និងយុវសិស្ស អ៊ូច រស្មី ភេទស្រី ប្រឡងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតប្រជែងចំណេះដឹងក្នុង “កម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ឆ្នាំ២០០៩” នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលមានសាលាចូលរួមចំនួន១៦។

ថ្ងៃទី០១ មេសា ២០០៩

យុវសិស្សថ្នាក់ទី៩ ឈ្មោះ ឡា សុឫទ្ធី បានចូលរួមតំណាងសិស្សពូកែរាជធានី ភ្នំពេញ ប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា នៅក្រុងព្រះសីហនុ។

ថ្ងៃទី២៣ មិថុនា ២០០៩

សិស្សថ្នាក់ទី៦ ចំនួន១១៩នាក់ បានប្រឡងជាប់១០០%។

ថ្ងៃ០៦ កក្កដា២០០៩

សិស្សថ្នាក់ទី៩ ចំនួន២៣២នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ស្ទើរតែ១០០% នៅមណ្ឌលប្រឡងវិទ្យាល័យទួលស្វាយព្រៃ ហើយបានចំណាត់ថ្នាក់លេខ១ ប្រចាំមណ្ឌលប្រឡង ក្នុងការទទួលបានសិស្សនិទ្ទេសល្អ គឺ១១នាក់ ក្នុងមណ្ឌលប្រឡងវិទ្យាល័យទួលស្វាយព្រៃ។

ថ្ងៃទី១៥ កក្កដា ២០០៩

យុវសិស្សចំនួន០៦នាក់ ប្រកួតប្រជែងបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីមិត្តពូកែនៅស្ថានីយទូរទស្សន៍បាយ័ន។ យុវសិស្សចំនួន០៦នាក់ មានរាយនាម៖

ល.រ. គោត្តនាម-នាម ភេទ ថ្នាក់ទី
១. ឌឹម បូរ៉េត ស្រី ១២ក
២. ម៉េង សូហួង ស្រី ១២ក
៣. រ៉េត មុនីរ័ត្ន ស្រី ១២ខ
៤. តែ ថេងគង់ន ប្រុស ១២ខ
៥. ជា ហង្ស ស្រី ១២ខ
៦. វីរៈ សុភ័ក្រ្តា ប្រុស ១២ឃ

ថ្ងៃទី២៧ កក្កដា ២០០៩

សិស្សថ្នាក់ទី១២ ចំនួន១៣៤នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៩២.៤៣%។

ថ្ងៃទី៣០ វិច្ឆិកា ២០០៩

សិស្សថ្នាក់ទី១១ ឈ្មោះ លី រដ្ឋា តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “ល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់តំបន់” នៅប្រទេសហ្វីលីពីន ជាមួយបណ្ដាប្រទេសសមាគមអាស៊ានទាំង១០។

ថ្ងៃទី២២ មិថុនា ២០១០

សិស្សថ្នាក់ទី៦ ចំនួន១០១នាក់ បានប្រឡងជាប់១០០%។

ថ្ងៃទី០៥ កក្កដា ២០១០

សិស្សថ្នាក់ទី៩ ចំនួន២១៦នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ២១៤នាក់ ស្មើនឹង៩៩.០៧% ក្នុងនោះសិស្សប្រឡងបាននិទេ្ទសល្អ៥៣នាក់ នៃចំនួនសិស្សនិទ្ទេសល្អសរុប៨៣នាក់ ប្រចាំមណ្ឌលប្រឡងវិទ្យាល័យទួលស្វាយព្រៃ និងល្អបង្គួរ១១៤នាក់ មធ្យម៤៧នាក់។

ថ្ងៃទី២៦ កក្កដា ២០១០

សិស្សថ្នាក់ទី១២ ចំនួន២១២នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០% ក្នុងនោះសិស្សប្រឡងបាននិទ្ទេសល្អណាស់ (B) ១០នាក់, និទ្ទេសល្អ (C) ១០៦នាក់, និទ្ទេសល្អបង្គួរ (D) ៩៣នាក់, និងនិទ្ទេសមធ្យម (E) ០៣នាក់។

ថ្ងៃទី២៦ មិថុនា ២០១១

សិស្សថ្នាក់ទី៦ ចំនួន១៣១នាក់ ប្រឡងជាប់បឋមសិក្សាថ្នាក់ជាតិ១០០% នៅមណ្ឌលប្រឡងសាលាបឋមសិក្សាភូមិ៧។

ថ្ងៃទី០៤ កក្កដា ២០១១

សិស្សថ្នាក់ទី៩ ចំនួន១៨៦នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០% នៅវិទ្យាល័យទួលស្វាយព្រៃក្នុងនោះនិទ្ទេសល្អ៥៣នាក់ (ក្នុងចំណោមសិស្សនិទ្ទេសល្អប្រចាំមណ្ឌល១០០នាក់) ល្អបង្គួរ១១៤នាក់ (ក្នុងចំណោមសិស្សនិទ្ទេសល្អបង្គួរប្រចាំមណ្ឌល៣៣២នាក់) និងមធ្យម១៩នាក់។

ថ្ងៃទី២៥ កក្កដា ២០១១

សិស្សថ្នាក់ទី១២ សរុបចំនួន២០៦នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន២០៥នាក់ ដែលក្នុងនោះនិទ្ទេស A=០១នាក់ (និទ្ទេស A=៥៣នាក់ ទូទាំងប្រទេស) និទ្ទេស B=២៦នាក់, និទ្ទេស C=៧៥នាក់, និទ្ទេស D=៧៧នាក់, និទ្ទេស E=២៦នាក់, និទ្ទេស F=០១នាក់។

ថ្ងៃទី១០ កុម្ភៈ ២០១២

យុវសិស្ស វរៈ ថានិត យុវសិស្ស គៀង លីលីន រៀននៅថ្នាក់ទី១១ “ក” និងយុវសិស្ស សុង ពេជ្រប៉ូលីន រៀននៅថ្នាក់ទី១១ “គ” ចូលរួមប្រកួតប្រជែងចំណេះដឹងក្នុងកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់ជាតិលើកទី៥ ជាប់ចំណាត់ថ្នាក់លេខ១ ទាំង៣រូប ក្នុងវគ្គជម្រុះជុំទី១ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា រួមសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្ងៃទី១១ កុម្ភៈ ២០១២

យុវតី ម៉េង សូហួង យុវតី អ៊ូច រស្មី និងយុវតី ឡាយ ហ៊ុយហួយ អតីតសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០០៩-២០១០ និងយុវតី ប៊ុន សុជាតា អតីតសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១០-២០១១ ទទួលបាននូវជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម ឆ្នាំ២០១២ វគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំឡើងដោយសមាគមនិសិ្សត AIESC នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងចំណោមអ្នកចូលរួមប្រកួតប្រជែងប្រមាណជាង៦០០នាក់។

ថ្ងៃទី២៤ កុម្ភៈ ២០១២

យុវសិស្ស ហួរ ចន្រ្ទមណីរ័ត្ន យុវសិស្ស តែ អ៊ុយតឹក រៀននៅថ្នាក់ទី១១ “ក” និងយុវសិស្ស ភិន ដាថានីន រៀននៅថ្នាក់ទី១១ “ខ” (ក្រុមទី២) ចូលរួមប្រកួតប្រជែងចំណេះដឹង ក្នុងកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់ជាតិលើកទី៥ ជាប់ចំណាត់ថ្នាក់លេខ១ ទាំង៣រូប ក្នុងវគ្គជម្រុះជុំទី១ នៅស្ថានីយទូរទ្សន៍ជាតិកម្ពុជា រួមសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្ងៃទី០៣ មីនា ២០១២

យុវសិស្ស លី វួចស៊ីង ថ្នាក់ទី៨ “ក” ចូលរួមការប្រកួតកីឡាសិស្សបឋម-មធ្យមសិក្សា ជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១១-២០១២ ជាប់ចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសារត់ល្បឿន៨០ម៉ែត្រ ផ្នែកយុវនារី ប្រើថេរវេលា១៣.០៥វិនាទី រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ថ្ងៃទី០៤ មីនា ២០១២

យុវសិស្ស អ៊ុម វុទ្ធឡេង រៀនថ្នាក់ទី១២ “ង” ចូលរួមការប្រកួតកីឡាសិស្សបឋម-មធ្យមសិក្សា ជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១១-២០១២ ជាប់ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាលោតចម្ងាយ ផ្នែកយុវជន លោតបាន៤.៩៧ម៉ែត្រ និងយុវសិស្ស សេង វួចអ៊ី ថ្នាក់ទី១០ “ក” ជាប់ចំណាត់ថ្នាក់លេខ២ លើវិញ្ញាសាលោតចម្ងាយ ផ្នែកយុវជន លោតបាន៣.៥១ម៉ែត្រ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ថ្ងៃទី០៩ មីនា ២០១២

យុវសិស្ស ភិន ដាថានីន រៀននៅថ្នាក់ទី១១ “ខ” ចូលរួមប្រកួតប្រជែងចំណេះដឹងក្នុងកម្មវិធី ល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់ជាតិលើកទី៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាប់ចំណាត់ថ្នាក់លេខ៣ នៅស្ថានីយទរទស្សន៍ជាតិកម្ពុជា រួមសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយយុវសិស្ស ភិន ដាថានីន ត្រូវបានជ្រើសរើសជាបេក្ខជនតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់តបន់ជាមួយបណ្ដាប្រទេសអាស៊ានទាំង១០។

ថ្ងៃទី៣១ មីនា ២០១២

យុវសិស្ស អ៊ុម វុទ្ធឡេង រៀនថ្នាក់ទី១២ “ង” ចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា២០១១-២០១២ ជាប់ចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសាលោតចម្ងាយ ផ្នែកយុវជន លោតបាន៥.៣១ម៉ែត្រ នៅខេត្តកំពត រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

ថ្ងៃទី២០ ឧសភា ២០១២

យុវសិស្ស៨រូប ទទួលបានជ័យលាភីលើការប្រកួតកីឡាអត្តពលកម្ម អបអរសាទរទិវាអត្តពលកម្មពិភពលោកលើកទី១៧ ប្រចាំឆ្នាំ២០១២ ក្នុងចំណោមសិស្សចំនួន២២៦នាក់ មកពីសាលាចំនួន០៧ និងក្លិបចំនួន០៣ រៀបចំឡើងដោយសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត៖

ល.រ. គោត្តនាម-នាម ថ្នាក់ទី វិញ្ញាសា ជ័យលាភីលេខ
១. គឹម រតនៈ ៩ក រត់ល្បឿន៥០ម៉ែត្រ
២. លី វួចស៊ីង ៨ក រត់ល្បឿន៨០ម៉ែត្រ
៣. ងួន សូនីតា ៦ខ រត់ល្បឿន៥០ម៉ែត្រ
៤. តាន់ តារាវត្តី ៧ក រត់បណ្តាក់៥០ម៉ែត្រx៤
៥. លី វួចស៊ីង ៨ក រត់បណ្តាក់៥០ម៉ែត្រx៤
៦. ឃៀម លីលី ៨ក រត់បណ្តាក់៥០ម៉ែត្រx៤
៧. ហែម ម៉ាណែត ៨ខ រត់បណ្តាក់៥០ម៉ែត្រx៤
៨. ហុក ស្រីពេជ្រ ៨ខ លោតចម្ងាយ
៩. ឌុល ឧត្តមបណ្ឌិត ១២គ ចោលដុំដែក

ថ្ងៃទី២៤-២៧ ឧសភា ២០១២

យុវសិស្ស តែ អ៊ុយគុយ យុវសិស្ស តែ អ៊ុយពូ រៀនថ្នាក់ទី៧ “ក” និងយុវសិស្ស គឹម ចាន់ភារយុទ្ធ រៀនថ្នាក់ទី៨ “ក” ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសាវាយកូនឃ្លីលើតុ ក្នុងការប្រកួតជាក្រុមផ្នែកយុវជនក្រោមអាយុ១៥ឆ្នាំ ដណ្តើមពានរង្វាន់ក្រុមហ៊ុន RAT SOKHORN INCORPORATION CO., LTD. ប្រចាំឆ្នាំ២០១២ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

ថ្ងៃទី២១ មិថុនា ២០១២

សិស្សថ្នាក់ទី៦ ចំនួន១៦៦នាក់ ប្រឡងជាប់បឋមសិក្សាថ្នាក់ជាតិ១០០% នៅ មណ្ឌលប្រឡងសាលាបឋមសិក្សាភូមិ៧។

ថ្ងៃទី១៦-១៧ កក្កដា ២០១២

សិស្សថ្នាក់ទី៩ ចំនួន១៦៥នាក់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិជាប់១០០% នៅមណ្ឌលប្រឡងវិទ្យាល័យទួលស្វាយព្រៃ ក្នុងចំណោមសិស្សសរុបប្រចាំមណ្ឌលប្រឡងចំនួន៥៦២នាក់។ ក្នុងនោះនិទ្ទេសល្អ៤១នាក់ (ក្នុងចំណោមសិស្សនិទ្ទេសល្អក្នុងមណ្ឌលប្រឡង ៦៩នាក់ ស្មើនឹង៥៩.៤២%) និទ្ទេសល្អបង្គួរ១០១នាក់ (ក្នុងចំណោមសិស្សនិទ្ទេសល្អបង្គួរក្នុងមណ្ឌល ប្រឡង២៩៥នាក់ ស្មើនឹង៣៤.២៣%) និងនិទ្ទេសមធ្យម២៣នាក់ (ក្នុងចំណោមសិស្សនិទ្ទេសមធ្យមក្នុង មណ្ឌលប្រឡង១៨៥នាក់ ស្មើនឹង ១២.៤៣%)។

ថ្ងៃទី០៦-០៧-០៨ សីហា ២០១២

សិស្សថ្នាក់ទី១២ សរុបចំនួន២៥៩នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន២៥៨នាក់ ដែលក្នុងនោះនិទ្ទេស B=៩៧នាក់, និទ្ទេស C=១២០នាក់, និទ្ទេស D=៣៩នាក់, និទ្ទេស E=០២នាក់, និទ្ទេស F=០១នាក់

ថ្ងៃទី០៣ សីហា ២០១២

យុវសិស្ស ភិន ដាថានីន រៀននៅថ្នាក់ទី១១ “ខ” នៃសាលារៀន អន្ដរទ្វីប អាមេរិកាំងរួមជាមួយយុវសិស្ស ទឹម ច័ន្ទសិរីរ័ត្ន រៀននៅថ្នាក់ទី១២ “គ២” នៃវិទ្យាល័យ ឥន្រ្ទទេវី និងយុវសិស្ស យ៉ង់ មុនីឧត្តម រៀននៅថ្នាក់ទី១១ “ឆ១” នៃវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក តំណាង ឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកួតប្រជែងចំណេះដឹងក្នុង “កម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់តំបន់លើកទី៥” ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រព្រឹត្តទៅ នៅប្រទេសកម្ពុជា។

ថ្ងៃទី០៤ សីហា ២០១២

យុវសិស្ស ភិន ដាថានីន រៀននៅថ្នាក់ទី១១ “ខ” តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបេក្ខជនមកពីប្រទេសប្រុយណេ និងប្រទេសហ្វីលីពីន បានដណ្តើមយកចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងប្រជែងចំណេះដឹងក្នុងកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់តំបន់លើកទី៥ ជាលក្ខណៈមិត្តភាពរវាងប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រព្រឹត្តទៅនៅប្រទេស កម្ពុជា។

ថ្ងៃទី០៨ កញ្ញា ដល់០៧ តុលា ២០១២

ក្រុមកីឡាបាល់ទាត់ អន្តរទ្វីប នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានចំណាត់ថ្នាក់លេខ៣ លើការប្រកួតបាល់ទាត់ក្នុងសាលជ្រើសរើស ជើងឯក Sponsor Fultsal Cup ២០១២ រៀបចំឡើងដោយ HERO KING សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះមាន៣២ក្រុមចូលរួមប្រកួត នៅទីលាន 3G រាជធានីភ្នំពេញ។

ថ្ងៃទី៣០ វិច្ឆិកា ២០១២

យុវតី ចាប ច័ន្ទចំរើនរក្សា ថ្នាក់ទី១២គ, យុវតី ឡុង សុជាតា ថ្នាក់ទី១២ខ, យុវតី លាង សុគន្ធា ថ្នាក់ទី១២ឃ, យុវសិស្ស ប៉ែន ចាន់ដារ៉ូ ថ្នាក់ទី១២ខ, និងយុវសិស្ស វរៈ ថានិត ថ្នាក់ទី១២ក ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីជជែកពិភាក្សារបស់យុវវ័យស្តីពីមេរោគអេដស៍/ជំងឺអេដស៍ រៀបចំដោយអង្គការកម្ពុជាអប់រំ និងថែទាំជំងឺអេដស៍ (CHEC) នៅសាកលវិទ្យាល័យបញ្ញាជាតិ។

ថ្ងៃទី១២ និង១៦ ធ្នូ ២០១២

យុវសិស្ស វរៈ ថានិត ថ្នាក់ទី១២ក ទទួលបានចំណាត់ថ្នាក់លេខ១ វគ្គជម្រុះទី១ (ក្នុងក្រុមជាមួយនឹងសាលាឯកជន០៣រូបផ្សេងទៀតតំណាងឱ្យរាជធានីភ្នំពេញ ៖ សាលាអន្តរជាតិប៊ែលធី, សាលាអន្តរជាតិសង្ហិបុរី និងសាលាវេសឡាញន៍ “ក្នុងក្រុម២”) ក្នុងកម្មវិធីប្រកួតប្រជែងចំណេះដឹងស្តីពីបេតិកភណ្ឌ នៅខេត្តសៀមរាប ក្នុងចំណោមសិស្សចូលរួមចំនួន១០ក្រុម មកពីសាលាចំណេះទូទៅក្នុងរាជធានី និងខេត្តចំនួន០៧ ព្រមទាំង ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងវគ្គផ្តាច់ព្រ័ត្រ ស្ថានីយទូរទស្សន៍អប្សរា ក្នុងចំណោម សិស្សចូលរួមចំនួន០៤ក្រុម មកពីសាលាចំណេះទូទៅក្នុងរាជធានី និងខេត្តចំនួន០៣ ដែលកម្មវិធីនេះរៀបចំដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរ ជាតិព្រះវិហារ អង្គការយូនីស្កូ (UNESCO) រួមជាមួយអង្គការបេតិកភណ្ឌពិភពលោក (សិស្សរាជធានី ភ្នំពេញមាន០២ក្រុម ដែលបានទៅចូលរួម គឺក្រុមសាលារដ្ឋមួយក្រុម និងមួយក្រុមទៀតគឺសាលាឯកជន ដែលសាលាឯកជនក្នុងនោះមានសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ)។